ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីការពារជាតិប្តេជ្ញាអនុវត្តន៍ឱ្យបានជោគជ័យផែនការកំណែទម្រងកងទ័ព កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល
Fri,01 September 2023 (Time 09:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 130នាក់)

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្តេជ្ញាខិតខំអនុវត្តន៍ឱ្យបានជោគជ័យផែនការកំណែទម្រងកងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តបាវចនា២ គឺកែទម្រងខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដោះក្អែល ព្យាបាល និងវះកាត់)។

ការប្តេជ្ញាចិត្តបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមពិធីសំណេះសំណាជាមួយនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានប្រកាសថែរក្សាឱ្យបាននូវរាល់សមិទ្ធផល ដែលជាមរតមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីថ្នាក់ដឹកនាំចាស់ ដែលកើតចេញពីឆន្ទៈរួម ការប្រឹងប្រែងរួម ដើម្បីផលប្រយោជន៍រួម ហើយប្រឹងប្រែងបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀត។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានប្ដេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាការការពារសន្តិភាព ឯកភាព អធិបតេយ្យភាព បូរណភាពទឹកដីឱ្យបានគង់វង្ស ស្ថិតថេគ្រប់កាលៈទេសៈ ធ្វើឱ្យប្រជាជនមានឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា គូសបញ្ជាក់ថា បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់រដ្ឋ សារាចរណ៍ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ហើយប្ដេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឱ្យមានបដិវត្តពណ៌ លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាត នូវការជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ