ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈសង្ឃនាយក ប្រគេនជូនដំណឹងដល់គ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេស ស្តីពីការវាយជួង រគាំង និងទូងស្គរ នៅថ្ងៃទី២០កញ្ញាខាងមុខ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Mon,18 September 2023 (Time 08:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 203នាក់)

ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតទូលថ្វាយ ប្រគេនដំណឹងដល់សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈសង្ឃនាយកសូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសកម្ពុជាឱ្យបានព្រមៗគ្នា នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹក កុំបីអាក់ខានឡើយ។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ