ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជជែកការងារជាមួយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន២៩រូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនៅក្នុងនីតិកាលថ្មីនេះ ខណៈដែលជំនួបសំណេះសំណាលធ្វើឡើង នាវិមានសន្តិភាព។ក្នុងជំនួបនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំកិច្ចការមួយចំនួន ដល់មន្ត្រីជាប្រតិភូអមទាំងអស់ និងបានសម្តែងកិច្ចសង្ឃឹមថា រដ្ឋមន្ត្រីប្រតិភូអមទាំងអស់ ប្រឹងប្រែងរួមកាយចិត្តគ្នា ដើម្បីសម្រេចកិច្ចការរួមជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងបុគ្គលសំខាន់ៗចំនួន២៩រូប ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចាត់ចែងតួនាទីភារកិច្ចជូនដល់រដ្ឋមន្ត្រីប្រតិភូអមទាំង២៩រូប ទៅចំណេះជំនាញរៀងៗខ្លួន ដើម្បីជួយកិច្ចការរបស់ឯកឧត្តមផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()
សម្ដេចក្រឡាហោម ស ខេង ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()
វីដែអូ