ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយករដ្ឋមន្ត្រីចិនរៀបចំទទួលស្វាគមន៍ជាផ្លូវការនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
Fri,15 September 2023 (Time 08:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

ប៉េកាំង៖ ពិធីទទួលជាផ្លូវការនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងប្រទេសចិន បានចាប់ផ្តើមហើយនៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីទទួលស្វាគមន៍ជាផ្លូវការនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅវិមានមហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានចេញមកទទួល និងស្វាគមន៍នូវ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយការរៀបចំបែបបទ​ពិធីការកម្រិតខ្ពស់។

កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ និងកងកិត្តិយសជាច្រើននាក់ ត្រូវបានរៀបចំទទួលនូវដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅ​ក្នុង​ប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស​លើកដំបូង​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាល។

នៅមុនពិធីទទួលជាផ្លូវការនូវដំណើរទស្សនកិច្ចនេះ នៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានសភាប្រជាជនចិន លោក ចាវ ឡឺជី ផងដែរ។

តាមរយៈការជ្រើសយកប្រទេសចិន ជាគោលដៅទស្សនកិច្ចផ្លូវការលើកដំបូងនេះ នាំឱ្យការវាយតម្លៃថា នយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សារៈសំខាន់លើទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាទំនាក់ទំនងដ៏ស្អិតល្មួតជាប្រវេណី ជាទំនាក់ទំនងរឹងមាំដូចដែកថែម ទំនាក់ទំនង ដែលផ្តល់តម្លៃឱ្យគ្នា គោរពគ្នារយៈពេល៦៥ឆ្នាំមកហើយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ