(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យសមត្ថកិច្ច ចុះស៊ើបអង្កេតជាបន្ទាន់ ហាងកាហ្វេ នៅក្បែរវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម បន្ទាប់ពីទទួលព័ត៌មានថា ការធ្វើអាជីវកម្មនោះ មានភាពមិនប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។លោកអភិបាលខេត្ត បានចាត់បញ្ជាសមត្ថកិច្ច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី អនហេង លក្ខិណា បានលើកឡើងថា កន្លងទៅថ្មីៗនេះ មានអាណាព្យាបាលសិស្ស បានរាយការណ៍ថា មានទីតាំងលក់កាហ្វេច្រើនកន្លែងនៅក្នុងប្លុកបុរីពិភពថ្មី ស្ថិតក្បែរវិទ្យាល័យព្រះសីហនុ ដែលរូបភាព នៃការធ្វើអាជីវកម្មនោះ មើលទៅលើសពីការលក់កាហ្វេធម្មតា។លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត បន្តទៀតថា នៅពេលខ្លះ គេឃើញមានសិស្សប្រមូលផ្ដុំគ្នាជក់បារី និងមានចាក់គ្រឿងបំពងសម្លេងឮខ្លាំងៗ ធ្វើឲ្យរំខានដល់អ្នកជិតខាង។ ពេលខ្លះគេបានប្រទះឃើញពួកសិស្សប្រព្រឹត្ត ល្បែងស៊ីសងដូចជា ល្បែងបុកប៊ីយែរ និងល្បែងតាមអនឡាញមួយចំនួន មានជល់មាន់ ឬភ្នាល់បាល់ជាដើម។ ហេតុដូច្នេះហើយ ទើបមានសំណូមពរ ពីប្រជាពលរដ្ឋនៅម្ដុំនោះ ក៏ដូចជាអាណាព្យាបាលសិស្ស សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការលើករណីនេះ។ដោយមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត, លោក អ៊ុន ចាន់ដា ក៏បានចាត់បញ្ជាឲ្យសមត្ថកិច្ចនគរបាល ចុះពិនិត្យមើល និងមានវិធានការយ៉ាងម៉ឺងម៉ាត់។ ប្រសិនបើមានភាពមិនប្រក្រតី ធ្វើឲ្យប៉ះពាល់ដល់អនាគត សិស្សសាលា គឺសូមឱ្យសមត្ថកិច្ចធ្វើការបិទហាងកាហ្វេទាំងនោះតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()
សម្ដេចក្រឡាហោម ស ខេង ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()
វីដែអូ