ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ»
Wed,13 September 2023 (Time 08:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយ បានសម្រេចបដិសេធលើសំណើសុំបង្កើតគណបក្សមួយ ដែលមានឈ្មោះថា «គណបក្សអាយ៉ងខ្មែរ» ដែលមានលោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្សនោះឡើយ។

តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ​ ឯកឧត្តមអភិសន្ដិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្ស ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើសុំបង្កើត គណបក្សអាយ៉ងខ្មែរ ដែលសរសេរជាអក្សរកាត់ អ.យ.ខ»។

អភិសន្ដិបណ្ឌិតបន្ដថា ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ