ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អត្ថប្រយោជន៍​ ចំនួន១០ចំណុច ដែលរាជរដ្ឋាភិបាល បន្តផ្តល់ជូនកម្មករ ក្នុងអាណត្តិថ្មី
Wed,13 September 2023 (Time 08:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលផ្តល់អត្ថប្រយោជន៍ ដល់កម្មករនិយោជិត។ នេះគឺជាការបញ្ជាក់ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មក ។

អត្ថប្រយោជន៍១០ចំណុចនោះ រួមមាន ទី១. ប្រាក់ឈ្នួលគោលអប្បរមា ចំនួន២០០ដុល្លារ អាមេរិក ដោយមិនទាន់រាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍ ចំនួន៥ផ្សេងទៀត ដែលសរុបកម្មករម្នាក់ ជាមធ្យមទទួលបានប្រាក់ឈ្នួល ចន្លោះ២១៧ដុល្លារ ដល់២៥៩ដុល្លារអាម៉េរិក ហើយបើក១ខែចំនួន២ដង ។ ទី២. ការទទួលបានការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ប្រាក់ តាមរយៈប័ណ្ណរបបសន្តិសុខសង្គម ។
ដោយឡែកទី៣. ការទទួលបានប្រាក់ឈ្នួល ១២០% និង ឈប់សម្រាករយៈពេល ៣ ខែក្នុងពេលសម្រាល កូន ទី៤. ទទួលបានប្រាក់ឧបត្ថម្ភ ក្រោយពេលសម្រាលកូន ដោយកូន១ នាក់ ថវិកា ៨០ម៉ឺនរៀល កូន ២នាក់ ១.២លានរៀល និង កូន ៣នាក់ ១,៦ លានរៀល ព្រមទាំងទទួលបានថវិកា បន្ថែមចំនួន ៥ លានរៀល ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្ទាល់ ។
បន្ថែមពីនេះ ទី៥. និយោជកបានបង់ភាគទាន របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ១០០ភាគរយ ជំនួសកម្មករនិយោជិត ទី ៦. បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះដោយមិនឱ្យដំឡើងថ្លៃស្រេចតែចិត្ត ខណៈដែលថ្លៃទឹក និង ថ្លៃអគ្គិសនី នៅតាមផ្ទះជួលតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតពីរដ្ឋ និងតម្លៃរបស់រដ្ឋ ។ ទី៧. ពង្រឹងការអនុវត្តច្បាប់ ស្ពីពីរបបសន្តិសុខសង្គម ជាពិសេសរបបសន្តិសង្គម ផ្នែកប្រាក់សោធន ទី៨. ការអនុវត្តច្បាប់ ស្តីពីការងារដើម្បី កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយជិត ៦ ខែម្តង ។
ចំណែកឯទី៩. ការដោះស្រាយបញ្ហាសុវត្ថិភាព ក្នុងការដឹកជញ្ជូន និងការធ្វើដំណើរ របស់កម្មករនិយោជិត កែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងទី១០ចុងក្រោយការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ឋិ និងផលប្រយោជន៍ពលករ នៅក្រៅប្រទេសដើម្បីទទួលបានរបបគាំពារសង្គម ទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ ក្រៅពីបន្តអនុវត្ត អនុសាសន៍ចំនួន១០ ចំណុចខាងលើហើយ ក៏នៅដាក់ចេញ នូវគោលការណ៍ ចំនួន១០ចំណុចបន្ថែមទៀត ដោយ៦ចំណុចត្រូវអនុវត្ត នៅឆ្នាំ២០២៣នេះ ហើយ៤ចំណុចផ្សេងទៀត ត្រូវបន្តអនុវត្តក្នុងរយៈពេល២ឆ្នាំ ដើម្បីពង្រឹងផលិតភាពការងារ និងភាពសុខដុមរមនា ក្នុងរោងចក្រក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ជីវភាព របស់កម្មករនិយោជិត។ ចំពោះវិធានការរបស់រដ្ឋាភិបាល អាណត្តិទី៧នេះ ចំពោះកម្មករ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ជាអាទិភាព ចំពោះកម្មករនិយោជិត៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ