ភ្នំពេញ៖ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើដល់ផ្នែកឯកជន ចូលរួមលើកកម្ពស់ការរស់នៅរបស់មន្រ្តីរាជការ តាមរយៈការផ្តល់នូវប្រាក់កម្ចីដែលមានការប្រាក់ទាប ដល់មន្រ្តីមានលទ្ធភាពមួយចំនួន ដើម្បីអាចទិញផ្ទះ ក្នុងតំលៃថោកសមរម្យអាចរស់នៅបាន។ការស្នើបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ បញ្ជាក់បន្ថែមថា “ ការមានទ្រនំ “ មានន័យថា មន្រ្តីរាជការដែលមានផ្ទះនៅដោយខ្លួនឯង មិនជួលគេនៅ គឺជាផ្នែកមួយក្នុងការរស់នៅមានភាពកក់ក្តៅ និងអាចបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធិភាព ទទួល បានលទ្ធផលល្អ ។ជាការឆ្លើយតប លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB នឹងរួមគ្នាពិនិត្យពិភាក្សាដើម្បីអាចជួយដល់មន្រ្តីរាជការក្រសួងព័ត៌មាន ដែលនៅមិនទាន់មានលទ្ធភាពទិញផ្ទះនៅ តាមរយៈការផ្តល់ប្រាក់កម្ចីក្នុងកំរិតណាមួយ ដែលមានអាត្រាការ ប្រាក់ទាប សមស្របតាមប្រាក់បៀរវត្សរ៍ប្រចាំខែ ។ជាការឆ្លើយតប ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB នឹងរួមគ្នាពិនិត្យពិភាក្សាដើម្បីអាចជួយដល់មន្រ្តីរាជការក្រសួងព័ត៌មាន ដែលនៅមិនទាន់មានលទ្ធភាពទិញផ្ទះនៅ តាមរយៈការផ្តល់ប្រាក់កម្ចីក្នុងកំរិតណាមួយ ដែលមានអាត្រាការប្រាក់ទាប សមស្របតាមប្រាក់បៀរវត្សរ៍ប្រចាំខែ។ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ និងជាធនាគារដំបូងបំផុត និងមានវ័យចំណាស់ជាងគេនៅកម្ពុជា។ ធនាគារនេះ បាននឹងកំពុងបន្តផ្តល់សេវាកម្មធនាគារដ៏មានសុវត្ថិភាព និងភាពជឿជាក់ច្រើនជាង ៤០ឆ្នាំមកហើយ។ បច្ចុប្បន្ន (FTB) មានទ្រព្យសកម្មសរុបប្រមាណ ១.៤៨៩លានដុល្លារ ក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ FTB គឺលោក រ័ត្ន សាវុធ។ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB សូមចូលរួមអបអរសាទរ ជូនចំពោះលោក នេត្រ ភក្ត្រា ដែលបានឡើងកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានស្នើដល់វិស័យឯកជន ផ្នែកធនាគារ ចូលរួមគាំទ្រដល់វិស័យព័ត៌មាន តាមរយៈការផ្សាយពាណិជ្ជកម្មផ្សេងៗ នៅប្រពន្ធ័ផ្សព្ធផ្សាយរបស់ជាតិ ដោយក្នុងនោះខាងធនាគា FTB អាចដាក់ផ្សាយពាណិជ្ជកម្ម ដែលមានការផ្សាយតាម ទូរទស្សន៍ជាតិកម្ពុជា ទទក TVK វិទ្យុជាតិកម្ពុជា RNK ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង App ក្រសួងព័ត៌មាន ដែលនៅក្នុងអាណត្តិថ្មីនេះ បាននឹងកំពុងធ្វើបច្ចុប្បន្នភាពការងារឱ្យក្លាយជាបណ្តុំព័ត៌មានរបស់រដ្ឋតែមួយ ទទួលបានព័ត៌មានមកគ្រប់ច្រក ពីស្ថាប័នរដ្ឋទាំងអស់ សម្រាប់ការផ្សាយព័ត៌មានអោយបានឆាប់រហ័ស។ទន្ទឹមនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ជូនអំពីការងារអាទិភាពដែលនឹងត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដី ក្រសួងព័ត៌មាន គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()
សម្ដេចក្រឡាហោម ស ខេង ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()
វីដែអូ