ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឲ្យអ្នកអាន និងចូលរួមពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា
Tue,12 September 2023 (Time 02:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា «កម្រិតនៃចំណេះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»។

ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមទទួលជួបលោកឧកញ៉ា ជា ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខ្លឹមសារគឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗក្នុងការទាក់ទាញអតិថិជនអ្នកអាននិងអ្នកទស្សនារបស់ខ្លួន។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរណបានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនានិងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញចូលរួមផលិតកម្មវិធីព័ត៌មាននិងកម្មវិធីកម្សាន្តផ្សេងៗដែលបម្រើផលប្រយោជន៍នៃការយល់ដឹងនិងកម្សាន្តប្រកបដោយក្រមសីលធម៌ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មានតាមរយៈការបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការបំប៉នសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មានដើម្បីមានមូលដ្ឋានរឹងមាំក្នុងការផលិតនិងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ