(ភ្នំពេញ)៖ ក្រោយប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញហើយភ្លាម នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លៀតពេលខ្លីដើម្បីជួបសំណេះសំណាលជាមួយគណៈស្នងការ នាយការិយាល័យ អធិការខណ្ឌ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្ដ្រីនគរបាលពាក់ព័ន្ធ។ក្នុងជំនួបភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ដែលចូលរួមអបអរសាទរ និងគាំទ្រលោកក្នុងតំណែងជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានជំរុញឲ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទី ភារកិច្ច និងជំនាញរបស់ខ្លួនដែលធ្លាប់ធ្វើកន្លងមក ដោយប្រក្រតីភាព និងដោយភក្ដីភាព។អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា លោកមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺមកតែម្នាក់ឯង មិនមានយកអ្នកណាមួយជាមួយនោះទេ ដូច្នេះមន្ដ្រីណាដែលធ្លាប់មានមុខតំណែង ឬតួនាទីអ្វីពីមុនមកនោះ ត្រូវបន្ដការងារទៅតាមជំនាញរបស់ខ្លួនធម្មតា៕
ព័ត៌មានគួរចាប់អារម្មណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()
សម្ដេចក្រឡាហោម ស ខេង ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()
វីដែអូ