ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ចេញការណែនាំការងារជាអាទិភាពមួយចំនួន ដល់អគ្គស្នងការនគរបាលជាតិថ្មី ដែលទើបប្រកាសចូលកាន់តំណែង
Mon,28 August 2023 (Time 07:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញការណែនាំមួយចំនួន ដល់នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ។

ការងារអាទិភាព ក៏ដូចជាការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ក្នុងឱកាសនោះ រួមមាន៖

*ទី១៖ ត្រូវខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសន្ដិភាព ស្ថេរភាពនយោបាយ ឯករាជ្យភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី មិនឲ្យមានការលូកដៃពីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ប្រឆាំងដាច់ខាត រាល់សកម្មភាពប៉ុនប៉ងណាមួយ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការញុះញង់ណាមួយដើម្បីបង្កអស្ថេរភាពនយោបាយ ឬបង្កភាពវឹកវរក្នុងសង្គម

*ទី២៖ បង្កើន ថែរក្សាសន្ដិភាព ដោយបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ កងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្ដូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ នៃក្រុមឧក្រិដ្ឋកម្មនោះ និងអំពើជួញដូរមនុស្ស និងអំពើផ្សេងៗទៀត ដែលអាចមានផលប៉ះពាល់កម្ពុជា ក្នុងការអភិវឌ្ឍ

*ទី៣៖ បន្ដពង្រឹងការងារ និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព គៀរគរប្រមែលប្រមូលចូលរួមគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋដើម្បីបង្ការ បង្ក្រាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការថែរក្សាសណ្ដាប់ធ្នាប់ បរិស្ថាន និងចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពនេះ

*ទី៤៖ គ្រឿងញៀនខុសច្បាប់ជាបញ្ហាប្រឈមមានលក្ខណៈគ្រោះថ្នាក់ស្មុគស្មាញ់បំផុត ពិសេសយន្ដការនៃការផលិត ចរាចរណ៍ ជួញដូរ និងការចែកចាយគ្រឿងញៀនខុសច្បាប់នៅតំបន់ និងពិភពលោក មិនមានបញ្ហាថមថយនោះឡើយ។ ក្នុងឆ្នាំ២០២២កន្លងទៅនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបង្ក្រាប រឹបអូស សារធាតុញៀនគ្រប់ប្រភេទប្រមាណ១៦តោន និងសារធាតុគីមីផ្សំប្រមាណ៣៤៤តោន។

ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិ ត្រូវលើកកម្ពស់ឲ្យកាន់តែខ្លាំងថែមទៀតរវាងក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អនុវត្តយន្ដការប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់វិធានការផ្សព្វផ្សាយអប់រំ វិធានការស្រាវជ្រាវបង្ក្រាប និងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស និងអង្គការអន្ដរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក។ សិក្សាបទពិសោធន៍ក្នុងការបង្ក្រាប និងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។

*ទី៥៖ បន្ដបង្កើតវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សណ្ដាប់ធ្នាប់តាមដងផ្លូវ ទីក្រុង ទីប្រជុំ ដើម្បីដោះស្រាយ ការកកស្ទះ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

*ទី៦៖ ចំពោះកំណែទម្រង់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាលនគរបាលជាតិ ឲ្យមានជំនាញច្បាស់លាស់ គោរពឲ្យបានខ្ជាប់ខ្ជួនវិន័យកងកម្លាំង ពង្រឹងការជ្រើសរើសបញ្ចូលក្របខ័ណ្ឌនគរបាលជាតិ ឲ្យបានត្រឹមត្រូវមានតម្លាភាព។ ប្រគល់មុខតំណែង តម្លើងឋានន្ដរស័ក្ដិ និងការកោតសរសើរ ផ្ដល់រង្វាន់ផ្អែកទៅលើលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារ ព្រមទាំងការអនុវត្តវិន័យកងកម្លាំងឲ្យបានម៉ឺងម៉ាត់ និងលើកកម្ពស់ប្រសិទ្ធភាពការងារ

*ទី៧៖ ស្នើថ្នាក់ដឹកនាំមន្ដ្រីនគរបាលជាតិទាំងអស់ ត្រូវផ្ដល់ការគាំទ្រដល់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីបន្ដដឹកនាំ គ្រប់គ្រង ក្នុងភារកិច្ចថ្មី ពិសេសបន្ដថែរក្សាសុខ សន្ដិភាព សាធារណៈ និងសុវត្ថិភាពសង្គមឲ្យតែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ