ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីបាឋកថា និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» វគ្គ២
Fri,25 August 2023 (Time 04:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 125នាក់)

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបឋកថាផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា​ វគ្គ២»។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក អៀង ពិសី អ្នកនិពន្ធសៀវភៅ និងលោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមផ្សព្វផ្សាយសៀវភៅនៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

នាឱកាសនោះ លោកភិបាលខេត្ត បានលើកឡើងថាសៀវភៅ «ហ៊ុន សែន កម្ពុជា» បានបង្ហាញអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ងួន រតនៈ បានបន្ថែមទៀតថា សៀវភៅ «ហ៊ុន សែន កម្ពុជា» ជាឃ្លាំងចំណេះដឹងដុសខាត់ផ្នត់គំនិតមនុស្ស ឱ្យយល់កាន់តែច្បាស់ពី គុណតម្លៃរបស់ថ្នាក់ដឹកនាំ ដែលមានបញ្ញាវាងវៃ មានចក្ខុវិស័យខ្ពស់ ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថាជាលេណដ្ឋានសង្គ្រាមឱ្យក្លាយជាប្រទេសដែលមានសន្តិភាព មានការអភិវឌ្ឍគ្រប់ទីកន្លែង។

លោក ងួន រតនៈ បានកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមការងារស្រាវជ្រាវសៀវភៅ «ហ៊ុន សែន កម្ពុជា» ដែលខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងតាក់តែងឱ្យកើតចេញជាសៀវភៅកម្រាស់ជាង១ពាន់ទំព័រនេះឡើង ហើយសៀវភៅនេះ កើតចេញពីបទពិសោធន៍ ឆន្ទៈ មនសិកាស្នេហាជាតិរបស់ឥស្សរជនកំពូលៗរបស់ជាតិនឹងក្លាយជាមគ្គុទេសក៍ដ៏សំខាន់សម្រាប់ឱ្យមន្ត្រីរាជការ សិស្ស និស្សិត យកធ្វើជាគំរូ ជាពិសេសគឺមហាវីរភាពគម្រូ របស់សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងជាស្ថាបនិកសន្តិភាព ស្ថាបនិកនយោបាយឈ្នះឈ្នះ។

នៅចុងបញ្ចប់នៃកម្មវិធីអភិបាលខេត្តបានថ្លែងចំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរយៈពេលជាង ៤៤ឆ្នាំនេះ ដោយបានដឹកនាំនាវាកម្ពុជានាំមកនូវសុខសន្តិភាព និងល្បីលើឆាអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​ក្រឡាហោម ស​ ខេង​ ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()

វីដែអូ