ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបែងចែកមុខងារដល់ឧបនាយករដ្ឋមន្ត្រីទាំង ១០រូបនៃរដ្ឋាភិបាលតាមភារកិច្ចរៀងខ្លួនដោយក្នុងនោះមនុស្សទី២ បន្ទាប់ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទីពេលដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អវត្តមាន។ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២២ ខែសីហា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី និងជួយនាយករដ្ឋមន្ត្រីលើវិស័យសន្ដិសុខជាតិ និងសណ្ឋាប់ធ្នាប់សាធារណៈ ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទដើម្បីការសន្ដិសុខជាតិ និងសណ្ឋាប់ធ្នាប់សាធារណៈ ទទួលសិទ្ធពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទូលបន្ទុកអនុវត្តការងារពិសេស ឬបេសកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។ក្នុងសេចក្ដីសម្រេចនោះក៏បានឱ្យដឹងផងដែរថាក្នុងពេលដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្រ្តី នេត សាវឿន អវត្តមានអ្នកដែលទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទីបន្តគឺឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()
រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()
ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()
សម្ដេចក្រឡាហោម ស ខេង ប្រាប់ជនអគតិបញ្ឈប់ ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ប៉ះពាល់ដល់សន្តិភាព ()
វីដែអូ