ខេត្តព្រះវិហារ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម ណែនាំឱ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន។ឯកឧត្តម ឌិត ឌីណា ថ្លែងដូចនេះក្នុងឱកាស ទស្សនកិច្ចសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ឯកឧត្តមរដ្ឋមន្រ្តីបានមានមតិសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ និងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះខេត្តព្រះវិហារដែលមានសក្តានុពល ក្នុងការធ្វើកសិកម្មសរីរាង្គ ហើយជាគោលដៅគឺនឹងរៀបចំខេត្តនេះឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។ឯកឧត្តមបានឱ្យដឹងទៀតថា គម្រោងគួរលើកផែនការ និងថវិកា ផ្អែកលើតម្រូវការរបស់កសិករ និងខេត្ត ដើម្បីឱ្យការរៀបចំអនុវត្តត្រូវតាមគោលការណ៍ និងត្រូវពិនិត្យលទ្ធភាពគ្រប់គ្រង ប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម ព្រមទាំងការរៀបចំសហគមន៍កសិកម្ម ដែលមានការគ្រប់គ្រង និងកំណត់ទីផ្សារច្បាស់លាស់ជូនកសិករ។ឯកឧត្តម រដ្ឋមន្រ្តី ឌិត ឌីណា គូសបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារនេះ មានរដ្ឋលេខាធិការទទួលបន្ទុក ដើម្បីជួយប្រជាកសិករលើការងារបច្ចេកទេស និងបញ្ហាផ្សេងៗ សំដៅធ្វើយ៉ាងណាកែទម្រង់ដើម្បីឱ្យកសិកម្មមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ