ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ចាប់ពីខែសីហាទៅគោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះនិងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ។ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាលផងដែរ។សម្ដេចតេជោលើកឡើងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ធ្វើបានលើកឡើងថា ចាប់ពីខែសីហាទៅការអនុវត្តចំពោះស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះម្ដងនៅមណ្ឌលសុខភាពនិងទទួលបានប្រាក់ឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈការឆ្លងទន្លេនិងទទួលបានចំនួន ៤០ម៉ឺនរៀលនិងការថែទាំក្រោយឆ្លងទន្លេការពិនិត្យសុខភាពម្ដងនៅមណ្ឌលសុខភាពនិងទទួលបាន ៨ម៉ឺនរៀលបន្ថែមផងដែរ។សម្ដេចថា៖ «ឥឡូវនេះគឺអនុវត្តនូវគោលការណ៍ចាស់ក៏ប៉ុន្តែចាប់ពីខែ៨ទៅគឺត្រូវអនុវត្តគោលការណ៍ថ្មីនេះ»។សម្រេចតេជោបានលើកឡើងថា នយោបាយនេះគឺត្រូវអនុវត្តចាប់ពីស្ត្រីដែលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ដោយថារដ្ឋនិងចំណាយថវិកាអស់ប្រមាណ២លាន៥សែនរៀល។ សម្ដេចលើកឡើងទៀតថា បើទោះបីជាថវិកាប៉ុណ្ណេះនៅតិចតួច ក៏ប៉ុន្តែវាជាការចូលរួមចំណែកដល់អាហាររូបត្ថម្ភដល់ស្ត្រីដែលឆ្លងទន្លេក៏ដូចជាកូនដែលកើតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ