ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលមានគោលដៅក្នុងកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកសិកម្ម ឧស្សាហកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន អភិវឌ្ឍច្រករបៀងឧស្សហកម្ម និងបច្ចេកវិជ្ជា។សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «ខ្ញុំនឹងដាក់ខេត្ត៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ទៅជាប៉ូលសេដ្ឋកិច្ចទី៤»។សម្តេចតេជោ បានរំលឹកដល់កម្ពុជាក្នុងគ្រាដែលជួបវិបត្តិកូវីដ-១៩ ដោយមានរដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជា។ សម្តេចបានថ្លែងថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា? បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំបានវ៉ាក់សាំងណាឱ្យប្រជាជន»។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប៉ូលសេដ្ឋកិច្ចសេដ្ឋកិច្ច ទី១ នៅភ្នំពេញ ទី២ នៅខេត្តព្រះសីហនុ ទី៣ នៅខេត្តសៀមរាប និងទី៤ នៅខេត្តភាគពាយ័ព្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ