ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៨៥គ្រួសារ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
Mon,22 May 2023 (Time 08:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ខេត្តព្រះសីហនុ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ លោកសៅបុរីវឌ្ឍនៈ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងហាវ លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៨៥គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅ ភូមិឬទ្ធី២ (ចំណុចរុំាង) ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។

លោក សៅ បុរីវឌ្ឍនៈអភិបាលស្រុកស្ទឹងហាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនអ៊ុពូមីងលោកយាយ លោកតា ចូលរួមក្នុងថ្ងៃនេះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះលោកអភិបាលស្រុក ក៏សូមអំពាវនាវដល់បងប្អូនអ៊ុពូមីងលោកយាយ លោកតាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថាសម្ភារៈសាខាផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាននូវ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ២យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១កេស កន្ទេល១ ឃីត១(ក្រមា១ មុង១ សារុង១ ភួយ១) និងថវិកាចំនួន ៥ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ