ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជា-ចិន មានគោលនយោបាយដូចគ្នា ដោយរាល់គំនិតផ្ដួចផ្ដើមទាំងអស់ បម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។សម្ដេចមានប្រសាសន៍ដូចនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។សម្តេចតេជោ បានយកឱកាសនេះ ថ្លែងទាក់ទងនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយនៅកម្ពុជា។ សម្រាប់ខួបលើកទី៦៥ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរហូតបង្កើតបាននូវមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែម ហើយឈានមកដល់ពេលនេះ ឈានដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលនយោបាយឧស្សាហកម្មរបស់កម្ពុជាចំនួនពីរ ទៅមិត្តចិន គឺទី១-ការកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ និងវត្ថុធាតុដើមផ្សេងទៀតដែលកម្ពុជាមានដើម្បីបង្កើនតម្លៃបន្ថែម។ ទី២-គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ដែលគោនយោបាយទាំងនេះនឹងអាចទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។សម្ដេចបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំបែបនេះ ដោយសារគោលនយោបាយរបស់ប្រទេសទាំងពីរដូចគ្នា គឺបានប្រកាន់ភ្ជាប់នូវរាល់គំនិតផ្ដួចផ្ដើមទាំងអស់ដោយបម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ