ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវប្រជាពលរដ្ឋ ដែលចូលរួមទស្សនាការប្រកួតនានាក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ត្រូវរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។សម្តេចតេជោ បានអំពាវនាវបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាសរុប ៣,៥៤០នាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នៅវិមាន៧មករា។ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់អភិបាលរាជធានី-ខេត្ត រៀបចំដាក់ផ្ទាំងស្លាយឱ្យប្រជាពលរដ្ឋបានទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នៃការប្រកួតនានា។សូមជម្រាបថា នៅសល់រយៈពេលតែ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងឈានមកដល់ហើយ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ កម្ពុជា។ កម្ពុជា បានខកខាន និងរង់ចាំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍មួយនេះ អស់រយៈពេល ៦៤ឆ្នាំមកហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ