(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកីឡាឆ្លងកាត់ខេត្តបាត់ដំបង សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រឹត្តិករណ៍ជាប្រវត្តិសាស្ត្រនេះនឹងមកដល់ក្នុងរយៈពេល១៧ថ្ងៃទៀតប៉ុណ្ណោះ។នាឱកាសនោះ លោកបានថ្លែថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គីរបស់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដង្ហែចេញពីចំណុចព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ តាមផ្លូវជាតិលេខ៥ អមដោយ ក្រុមកីឡាករ កីឡាការិនី ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់រង្វង់មូលលោកតាដំបងគ្រញូង រួចបន្តដំណើរទៅកាន់វេទិកាដែលប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមជាផ្លូវការ ស្ថិតនៅមុខសាលាខេត្តចាស់ និងបន្តដង្ហែទៅរក្សាទុកនៅវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបងមួយយប់ ដើម្បីព្រះសង្ឃធ្វើកិច្ចពិធីសាសនា ប្រសិទ្ធិពរ ជ័យមង្គលជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល មុននឹងប្រគល់ជូនខាងខេត្តបន្ទាយមានជ័យបន្តទៀត។លោកអភិបាលខេត្តបានបន្តថា ខេត្តបាត់ដំបងនឹងត្រៀមរៀបចំទង់ជាតិ និងដាក់ភ្លើងរចនាតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍ព្រះអគ្គីកីឡា និងគណៈប្រតិភូដែលបានចូលរួមទាំងអស់។លោក សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ តាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបង សូមចូលរួមក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែចូលមកក្នុងខេត្តបាត់ដំបង ឱ្យបានច្រើនកុះករ។បន្ថែមពីលើនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ និងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីត្រៀមខ្លួនអបអរសាទរព្រឹត្តិការណ៍ដង្ហែព្រះអគ្គីកីឡាឱ្យមានភាពឱឡារិកអធិកអធម្ម និងជាមោទនភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់ខេត្តបាត់ដំបង៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ