ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ៖ ៤៨ឆ្នាំមុនពេលនេះ ខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកដោយសារសង្គ្រាមខណៈ៤៨ឆ្នាំក្រោយ ប្រជាជនកំពុងសប្បាយរីករាយក្រោមម្លប់សន្ដិភាព
Sun,16 April 2023 (Time 09:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសារមួយរំលឹករឿងរ៉ាវ កាលពី៤៨ឆ្នាំមុន ដែលពេលនេះសម្ដេចកំពុងសន្លប់ ក្រោយត្រូវរបួសភ្នែកឆ្វេង ដោយសារតែភ្លើងសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook បានគូសបញ្ជាក់ទៀតថា ស្ថានភាពកាលពី៤៨ឆ្នាំមុន និង៤៨ឆ្នណាំក្រោយ ផ្ទុយគ្នាទាំងស្រុង ដោយសារពេលនេះ ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយក្រោមម្លប់សន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «៤៨ឆ្នាំមុនពេលនេះ ខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង (១៦ មេសា១៩៧៥–១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។

សំណាងល្អខ្ញុំនៅមានជិវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល៤៨ឆ្នាំ ក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។ រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជិវិតមនុស្សដែលយើងត្រូវរួមគ្នា រក្សាសន្តិភាពនេះឲ្យខាងតែបាន»៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ