ខេត្តសៀមរាប៖ នៅរសៀលថ្ងែទី១៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរក្បួនអង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅមុខទីលានជល់ដំរី នៃខេត្តសៀមរាប។ក្នុងពិធីដង្ហែរក្បួនអង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ គឺមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និងយុវជនកម្ពុជាមកពីគ្រប់ទិស ដោយទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង។ ក្បូនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០២៣ នេះ គឺមានចំនួន៤ផែនធំៗ និងផែនតូចៗចំនួន៤៤ផែន ដែលបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កីឡា និងអត្តសញ្ញាណខ្មែរជាច្រើនទម្រង់។សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ