ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីបទពិសោធន៍ និងទស្សន: នៃការធ្វើកំណែទម្រង់កងទ័ព ចំនួន ៤ចំណុច។លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា បទពិសោធន៍និងទស្សនៈនៃការធ្វើកំណែទម្រង់កងទ័ព (ពាក់ព័ន្ធនឹងការតែងតាំងនិងតម្លើងឋានន្តរស័ក្តិ) មាន ៤ចំណុច រួមមាន៖១៖ ការធ្វើកំណែទម្រង់ប្រាកដជាប៉ះ ដែលបង្កើតអោយមានអ្នកសប្បាយចិត្ត និងអ្នកមិនសប្បាយចិត្ត (ផ្ទុយទៅវិញ ការមិនហ៊ានវះកាត់ឬធ្វើកំណែទម្រង់ ក៏មិនប្រាកដថាអាចអោយគ្រប់គ្នាសប្បាយចិត្តដែរ)។២៖ ការធ្វើកំណែទម្រង់ គឺមិនមែនដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនជាលក្ខណៈបុគ្គលទេ ប៉ុន្តែត្រូវផ្តល់អាទិភាពទៅលើការពង្រឹងឋានានុក្រមដឹកនាំបញ្ជា និងប្រសិទ្ធភាពការងាររួមនិងយូរអង្វែងរបស់កងទ័ព ក្នុងការការពារជាតិ។៣៖ ការធ្វើកំណែទម្រង់ដែលមានប្រសិទ្ធភាព តម្លាភាពនិងយុត្តិធម៌ គឺត្រូវផ្អែកលើគោលការណ៍ច្បាប់ និងមិនត្រូវយកអារម្មណ៍ឬមនោសញ្ចេតនាលក្ខណៈបុគ្គលជាគោលទេ។៤៖ ត្រូវមានការចូលរួមដោយសកម្មពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដោយគ្រប់គ្នាត្រូវហ៊ានទទួលខុសត្រូវចំពោះមុខភារកិច្ចរបស់ខ្លួន(កុំបោះឲ្យអ្នកដទៃ មិនថាថ្នាក់លើ ឬថ្នាក់ក្រោម ជាអ្នកទទួលខុសត្រូវជំនួសខ្លួនទេ)៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ