(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្រ្តីរាជការ យុវជន ប្រជាពលរដ្ឋជាច្រើននាក់ចូលរួមលេងកម្សាន្ដ នៅតំបន់ត្រជាក់ចិត្ត ទស្សនាកម្សាន្ដ ក៏ដូចជាភ្លក់ម្ហូបខ្មែរដែលជាស្នាដៃរបស់អាជីវករក្នុងខេត្តបាត់ដំបង នៅតំបន់ភូមិម្ហូបខ្មែរ និងទស្សនាការដាក់តាំងពិពរណ៍នៅក្នុងភូមិ ស.ស.យ.ក ខេត្តបាត់ដំបង ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដបាត់ដំបង។លោក សុខ លូ និងលោក ស រដ្ឋា ក៏បានអំពាវនាវប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកលេងកម្សាន្ដឲ្យបានច្រើនកុះករ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខាងក្រោយរូបសំណាក លោកតាដំបងគ្រញូង និងក្នុងបរិវេណវិទ្យាល័យនេត យ៉ង់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី បានសប្បាយរីករាយទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ