ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់អនុសាសន៍គន្លឹះ៦ចំណុចជំរុញ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យ
Sat,18 March 2023 (Time 05:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

ភ្នំពេញ៖ ដើម្បីរួមចំណែកដល់ការត្រៀមខ្លួនឱ្យបានល្អ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាជំនួយស្មារតីអនុវត្តន៍ការងារប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់អនុសាសន៍គន្លឹះ៦ចំណុចសំខាន់។

ការផ្តល់អនុសាសន៍នេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាជាតិស្តីពីការត្រៀម SEA Games-ASEAN Para Games 2023 នៅទីស្តីការក្រសួងការពារជាតិ។

អនុសាសន៍ទាំង៦ចំណុចរួមមានខាងក្រោម៖

១.ក្តាប់ព័ត៌មាន និងយល់ច្បាស់ពីកម្មវិធីនីមួយៗ, ទីតាំងប្រារព្ធពិធី, ដំណើរការកម្មវិធី និងខ្លឹមសារ កម្មវិធីនីមួយៗឱ្យបានជាក់លាក់ ច្បាស់លាស់ ។ ឧទាហរណ៍ ពិធីបើក បិទផ្លូវការធ្វើនៅថ្ងៃណា? ទីកន្លែង ណា? ម៉ោងប៉ុន្មាន? អ្នកណាខ្លះចូលរួម? ជាដើម។

២.ប្រើប្រាស់យន្តការទំនាក់ទំនងជាស្មារតីគ្រួសារ SEA Games គឺការយោគយល់គ្នា ការឈឺឆ្អាល ការងារគ្នា និងការរួមសាមគ្គីគ្នាធ្វើការជាក្រុម ដើម្បីបង្កើតសុខដុមនីយកម្មការងារ ឆ្ពោះទៅរកប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

៣.ជៀសវាងដាច់ខាតការបង្កជម្លោះ បង្កើតបញ្ហាប្រឌិតបញ្ហា និងឈ្លោះប្រកែកគ្នា ធ្វើឱ្យអាប់អួរ បរិយាកាសការងារ បាត់បង់ទំនាក់ទំនងល្អ និងប៉ះពាល់កិត្តិយស ភាពថ្លៃថ្នូរ ប្រពៃណីជាតិ ដែលយើង ទាំងអស់គ្នាទទួលអាណត្តិបេសកកម្មពីរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសជាង១៦លាននាក់។

៤.សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ។ Games Stake Holders នៅទីនេះមានការលះបង់កម្លាំង កាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនមួយចំនួន ដើម្បីជាតិ ផ្តោតស្មារតីអត់ធ្មត់ព្យាយាម និងខិតខំ បំពេញការងារឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

៥.ប្អូនៗ ក្មួយៗ អ្នកស្ម័គ្រចិត្ត ដែលជាចលករមិនអាចខ្វះបានក្នុងព្រឹត្តិការណ៍នេះ ដែលCAMSOC បានចាត់ទុកថា ប្អូនៗ ក្មួយៗជាកម្លាំងការងារមុតស្រួចពិសេស និងសំខាន់ក្នុងដំណើរការបម្រើសេវាជូន ភ្ញៀវជាតិ អន្តរជាតិ គឺជាអ្នកជួរមុខក្នុងប្រតិបត្តិការបដិសណ្ឋារកិច្ចភ្ញៀវ។ សូមប្អូនៗ ក្មួយៗផ្ដល់ស្នាម ញញឹម រួសរាយរាក់ទាក់ក្នុងការបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ស័ក្តិសមជាប្រជាជនមួយមានអរិយធម៌ ខ្ពង់ខ្ពស់ រុងរឿង និងស៊ីវិល័យជឿនលឿន ដែលនឹងផ្តល់គុណតម្លៃជាតិដល់ព្រឹត្តិការណ៍ខាងលើ។

៦.សូមអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបណ្ដាញ ព័ត៌មានជាតិ អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ជួយផ្សព្វផ្សាយឱ្យ បានផុលផុស និងពាំនាំនូវអ្វីៗ “ដែលកម្ពុជាត្រៀមខ្លួនរួចរាល់” ក្នុងការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមជូនពរឱ្យសិក្ខាសាលានេះក្លាយជាវេទិកាស្នូលមួយជំរុញទឹកចិត្តដល់ភាគីពាក់ព័ន្ធ ទាំងអស់ឱ្យកាន់តែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជោគជ័យដ៏ត្រចះត្រចង់នៃ ព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ