ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តក្រចេះប្រជុំពិភាក្សាស្ដីពីការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ការដង្ហែព្រះអគ្គីកីឡានៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
Sat,18 March 2023 (Time 03:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិភាក្សាពីការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ការដង្ហែព្រះអគ្គីកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ ក្រោមវត្តមាន ឯកឧត្តម នី ផល្លីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការចូលរួមពី លោក លោកស្រី ជាអភិបាល នៃគណៈអភិបាលរងខេត្ត ក្រចេះ , លោក លោកស្រី ជាអភិបាល អភិបាលរង ស្រុក ក្រុង និងលោក លោកស្រីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង ទាំងបីប្រភេទ ប្រមាណ ជាង១២០នាក់ ។

នាឱកាសនោះ ឯកឧត្តមនីផល្លីមានប្រសាសន៍បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ និងមានកិត្តិយសដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង និងត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡានេះ ហើយការដង្ហែព្រះអគ្គីជ័យកីឡា ឬហៅថាភ្លើងគុប។

ឯកឧត្តមបន្តថា ការដង្ហែភ្លើងគុបនេះផងដែរ មានសារៈសំខាន់ណាស់ ហេីយវាគឺជាព្រឹត្តិការណ៍ មួយនៅមុនការប្រកួតកីឡា sea games (សុីហ្គេម) ដែលទេីបតែឈានចូលមកដល់ក្នុងឆ្នាំ២០២៣នេះ ។ ភ្លើងអគ្គីជ័យកីឡាគឺជាភ្លើងអទិទេពដែលបានប្រទានដោយព្រះអទិទេពគ្រោងនឹងរៀបចំនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ នៅប្រាងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបញ្ជាក់ផងដែរ ការយកភ្លើងអទិទេពគឺយកនៅពេលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ហើយជះចំណង់ផ្លាត។ ហេីយយើងយកមកបង្កើតជាភ្លើងគុក និងរក្សាមិនឲ្យវារលត់ជាដាច់ខាត ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ នី ផល្លី មានប្រសាសន៍បន្ថែមថា ក្នុងនោះយើងមានយុទ្ធសាស្ត្រគោលបីចំណុចក្នុងការរៀបចំ ដង្ហែភ្លើងគុកក្រៅពីការរៀបចំប្រកួតកីឡា។ ទាំងអស់នេះ ចង់បញ្ជាក់ឱ្យដឹងថា កម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងកម្រិតកីឡាអាស៊ានមួយនេះ ។

ពាក់ព័ន្ធនឹងទេសចរណ៍យើងចង់បង្ហាញ និងចង់ផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យបានជ្រួតជ្រាបផងដែរថា កម្ពុជាមានទីកន្លែងកំសាន្តជាច្រើន និងមានគោលដៅទេសចរណ៍ល្អៗដែលផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ ហេីយ មានសុខសន្តិភា ស្ថិរភាពរឹងមាំពេញលេញ គ្រប់ទីកន្លែងនិងពេញផ្ទៃប្រទេស ។

ដោយឡែកការរៀបចំដង្ហែភ្លើងគុកដែលយើងបានគ្រោងរៀបចំដង្ហែចេញពីខេត្តសៀមរាបបន្តដង្ហែឆ្ពោះទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដើម្បីផ្សព្វផ្សាយបានទៅកាន់ពិភពលោក និងប្រជាជនខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជាតិ និងជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ប្រទេសកម្ពុជា ។

ជាមួយគ្នានេះ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ ជំរុញដល់កងកម្លាំងសមត្ថកិច្ចមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ខិតខំយកចិត្តទុកដាក់រៀបចំការពារភ្នែកសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ ឱ្យបានល្អនៅពេលដែលក្បួនដង្ហែរភ្លើងគុកបានឆ្លងកាត់ខេត្តក្រចេះ និងសំដៅធ្វើយ៉ាងណា ការដង្ហែភ្លើងគុកឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅរាជធានីភ្នំពេញឲ្យមានសុខសុវត្ថិភាពដោយគ្មានអ្វីមករំខាន ។ ហេីយសូមអាជ្ញាធរនៅតាមមូលដ្ឋានត្រូវផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋឱ្យរៀបចំដាក់ទង់ជាតិឱ្យបានគ្រប់ផ្ទះនៅដងផ្លូវដេីម្បីជាការសម្គាល់ និងលម្អផងដែរ និងរៀបចំសម្អាតបរិស្ថាននៅតាមដងផ្លូវឱ្យបានស្អាតល្អ ក្នុងនាមកម្ពុជាយេីងជាម្ចាស់ផ្ទះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ