ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត ថោង ខុន៖ ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មានវឌ្ឍនភាពល្អ និងសម្រេចបានគោលការណ៍ធំៗ ចម្បងៗជាច្រើន
Sat,18 March 2023 (Time 03:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កំពុងមានវឌ្ឍនភាពល្អប្រសើរ និងសម្រេចបានគោលការណ៍ធំៗចម្បងៗជាច្រើន។

ការបង្ហាញពីវឌ្ឍនភាពល្អប្រសើររបស់ឯកឧត្តមបណ្ឌិតនេះ ត្រូវបានធ្វើឡើង ក្នុងសិក្ខាសាលាជាតិស្តីពីការត្រៀម SEA Games-ASEAN Para Games 2023 នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។

ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ៖«ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានធ្វើឱ្យដំណើរការត្រៀមរៀបចំមានវឌ្ឍនភាពល្អប្រសើរ និងសម្រេចបានគោលការណ៍ធំៗចម្បងៗជាច្រើន ហើយដំណើរការអនុវត្តក៏កំពុងមមាញឹក និងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ដើម្បីធានានូវប្រសិទ្ធភាពនៃគោលដៅចង់បានចុងក្រោយរបស់យើង»។

«តាមការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជាប្រចាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែជំរុញ និងរំឭកដាស់តឿនឱ្យយើងទាំងអស់ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លាចូលរួមរាប់ថយក្រោយ ដើម្បីជាការរំឭកឱ្យប្រតិបត្តិកររៀបចំទាំងអស់ប្រុងប្រយ័ត្ន និងពិនិត្យវាយតម្លៃការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន។

បន្ថែមពីលើនេះ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC រូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាតំណាង ឬឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ជាថ្នាក់ដឹកនាំមន្ត្រីបម្រើការក្នុងអគ្គលេខាធិការដ្ឋាន CAMSOC អ្នកសារព័ត៌មាន ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ តំណាងសហព័ន្ធកីឡាជាតិ និងប្អូនៗ ក្មួយៗអ្នកស្ម័គ្រចិត្ត ដែលជាភាគីពាក់ព័ន្ធទាំងអស់ បានមកជួបជុំគ្នាក្នុងពេលដ៏មានសារៈសំខាន់នេះ ដើម្បីផ្តល់សេវាប្រកបដោយគុណភាពដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួម បន្តជំរុញរួមគ្នាឱ្យបានខ្លាំងក្លាបន្ថែមទៀត និងដោះស្រាយឱ្យបានចប់សព្វគ្រប់លើបញ្ហាដែលនៅសេសសល់ ទើបដំណើរការនាអំឡុងពេលព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ នឹងប្រព្រឹត្តទៅបានរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ