ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ​ព្រឹត្តិការណ៍​​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម
Fri,17 March 2023 (Time 08:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយមា នការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោក ស្រីប្រធា​ន​មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូរដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ។មានដូចជា ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេ ស​ចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ។

យើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់សំដៅនាធាដល់សុខ សុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ២.ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផល ទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ ប្រវត្តិ សាស្ត្រសម្រាប់ខេត្តព្រះសីហនុផងដែរ។ ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន ៣ប្រភេទ ១.កីឡាទូកក្ដោង ២.កីឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់។

យើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួត ឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំ ទ្រឱ្យបានពេញលេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាពដែលជាមោទនភាព របស់ខេត្តយើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក៏ជារឿងមួយសំខាន់ ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅ តាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែ លម្អសោភណ្ឌភាពនៅ តាមមុខផ្ទះ យើងត្រូវចាប់យកឱកាស បង្កើតវប្បធម៌ស្នាមញញឹមជំរុញឱ្យអ្នកលក់ដូរត្រូវដាក់ ស្លាក តម្លៃ ព្រមទាំងលើកទឹកចិត្តអ្នកដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើកាណែនាំឱ្យសាលាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថាន គ្រប់គ្រងតាមបណ្តោយឆ្នេរមានភាពស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បី ត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀបចំស៊ីហ្គេមនៅខេត្តព្រះសីហនុនាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ