ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ៖ គ្រួសារអទិទេពក៏ត្រូវការសន្ដិភាពសម្រាប់ជួបជុំមូលត្រកូលគ្នាឡើងវិញ
Fri,17 March 2023 (Time 06:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្ដិភាពមិនត្រឹមនាំឱ្យមនុស្សអាចជួបជុំគ្នារួមរស់នឹងគ្នាវិញនោះទេ សូម្បីតែអទិទេពក៏ត្រូវបាននាំត្រលប់ជួបជុំគ្នាឡើងវិញផងដែរ។

ថ្លែងក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពេលនេះឪពុកកូនគ្រួសារព្រះសិវៈបានត្រលប់មកជួបជុំគ្នានៅលើទឹកដីកម្ពុជាវិញហើយបន្ទាប់ពីបែកពីគ្នាយ៉ាងច្រើនឆ្នាំដោយសារសង្គ្រាមរួចមក។

សម្ដេចតេជោថ្លែងថា ការវិលត្រលប់មកជួបជុំគ្នានេះគឺដោយសារកត្តាសន្ដិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ។ សម្ដេចថា៖ «ក្នុងសម័យនេះសន្ដិភាពគឺមានសារៈសំខាន់បំផុតមិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយប៉ុន្ដែគ្រួសារអទិទេពក៏ត្រូវការនូវសន្ដិភាពដើម្បីជួបជុំគ្នាឡើងវិញ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើការស្រាវជ្រាវស្វែងរកសម្បត្តិវប្បធម៌ដែលត្រូវបា្នលួចចេញពីកម្ពុជាមកកាន់ប្រទេសដើមវិញផងដែរ។

រូបសំណាក់ព្រះសិវៈព្រះនៃការបង្កើតលោក និងកូនព្រះគណេសជាព្រះនៃប្រាជ្ញា និងព្រះស្កន្ទជាព្រះនៃសង្គ្រាមបានវិលមកជួបជុំគ្នា នឹងត្រូវបាននាយរដ្ឋមន្ត្រីគោរពបួងសួងសុំសេចក្ដីខុសផងដែរនៅព្រឹកថ្ងៃទី១៧ ខែមីនានេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ