(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងថា ដើម្បីការងារគ្រប់ជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត កាន់តែមានប្រសិទ្ធភាពទ្វេគុណ លោកបានត្រៀមអញ្ជើញគ្រូបង្គោល មកបណ្ដុះបណ្ដាលបន្ថែម។ ជាមួយគ្នានេះ លោកគ្រោងរៀបចំបង្កើតកងកម្លាំងអន្តរាគមន៍ ដែលជាកម្លាំសំរាប់ជួយគ្រប់ផ្នែកទាំងអស់នៅក្នុងស្នងការដ្ឋាន ក្នុងទិសដៅឆ្ពោះទៅកាន់ប្រសិទ្ធភាពការងារកានើតែល្អប្រសើរឡើង។លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឺលមានវត្តមានលោក-លោកស្រីស្នងការទាំងអស់។ក្នុងកិច្ចប្រជុំ លោក លោកស្រី ស្នងការរងទាំងអស់ បានលើកឡើងពីបញ្ហាប្រឈមពេលអនុវត្តការងារកន្លងមក និងលើកពីសំណូមពរជូនដល់លោកស្នងការ ខណ:ដែលសំណូមពរទាំងអស់ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ ទទួលយកទាំងអស់ និងឆ្លើយតបជាវិជ្ជមានជាមួយនឹងភាពម៉ឺងម៉ាត់ និងច្បាស់លាស់ការងារ។ព្រមជាមួយគ្នានេះ លោកស្នងការ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ផែន ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព រាយការណ៍លម្អិត អំពីរចនាសម្ព័ន្ធ និងធ្វើបញ្ជីវត្តមាន តាមការិយាល័យ ហើយធ្វើរបាយការណ៍មកកាន់លោកស្នងការផ្ទាល់។លោកស្នងការ បានលើកទឹកចិត្ត ណែនាំ ដល់លោក-លោកស្រី ស្នងការរងទាំងអស់សាមគ្គីគ្នាឲ្យកាន់តែស្អិតរមួតឡើងតាំងពីលើដល់ក្រោមគ្រប់ៗគ្នាទាំងនៅក្នុងស្នងការដ្ឋាន និងនៅតាមមូលដ្ឋាន ជាមួយនឹងការដាក់ចិត្ត-កាយ ចុះពោះការងារ ជាមួយនឹងក្ដីសង្ឃឹម និងរីករាយចុះពោះតួនាទីរៀងៗខ្លួន ក្នុងទិសដៅប្រសិទ្ធភាពការងារ ជួយជាតិ មាតុភូមិ សង្គម និងបំរើប្រជាពលរដ្ឋឲ្យបានល្អឥតខ្ចោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ