ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ដីព្រៃជាច្រើនហិចតា នៅស្រុកភ្នំក្រវាញ កំពុងត្រូវបានគេកាប់ទន្ទ្រាន និងឈួសឆាយដោយខុសច្បាប់, ពលរដ្ឋស្នើអាជ្ញាធរជួយមានវិធានការទប់ស្កាត់
Fri,17 March 2023 (Time 10:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ពោធិ៍សាត់៖ ដីព្រៃប្រមាណ២០០០ហិចតា នៅចំណុចច្រកហាភូមិក្សេតបុរី ឃុំសន្ទែ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងត្រូវបានរងការកាប់ទន្ទ្រាន និងឈួសឆាយយ៉ាងអនាធិបតេយ្យ ដោយមិនញញើតច្បាប់បន្ដិចណាសោះ។


ការកាប់ទន្ទ្រាន និងឈួសឆាយបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាននៅមិនសុខឡើយ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសលោកហេង សុភាណាអភិបាលស្រុកភ្នំក្រវាញ ​និង​នាយសង្កាត់រដ្ឋបាលព្រៃឈើ ជួយមានវិធានការទប់ស្កាត់ ឬចាត់ការតាមច្បាប់ផង ព្រោះដីព្រៃនេះជាសម្បត្តិរបស់រដ្ឋ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់បណ្ដាញសារព័ត៌មាន PCN TV ONLINE ឲ្យដឹងថា ​​មានក្រុមហ៊ុនមួយមានឈ្មោះ សុីអិនសុីមេហាវ បានដាក់គ្រឿងចក្រ ជីកកាយដីធ្វើព្រំ និងវ៉ៃព្រៃ សង្ស័យមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ក្រោយពីទទួលបានព័ត៌មាននេះអង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់បុរសម្នាក់ឈ្មោះចាំង ជាអ្នកបកប្រែឲ្យក្រុមហ៊ុនចិន។អ្នកបកប្រែឈ្មោះចាំង បានប្រាប់មកសារព័ត៌មានយើងថា ក្រុមហ៊ុនចូលវ៉ៃដីព្រៃចំនួន២០០០ហិចតា គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែលោកចាំងជាអ្នកបកប្រែនោះ មិនអាចបង្ហាញច្បាប់អនុញ្ញាត ឱ្យសារព័ត៌មានយើងបានឃើញនោះទេ ដោយគ្រាន់តែប្រាប់ថាបើចង់ដឹងច្បាស់សូមទំនាក់ទំនងទៅសួរខាងសូរិយោដីខេត្តទៅ។


ចំពោះករណីនេះដែរ លោកហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ បានថ្លែងមកកាន់សារព័ត៌មានយើងថា ពាក់ព័ន្ធនឹងការកាយដីវ៉ៃព្រៃនេះ លោកមិនបានដឹងនោះទេ ចាំឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យមើល។


ចំណែកលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍ថ្លែងកាន់បណ្ដាញសារព័ត៌មាន PCN TV ONLINE ថា ពាក់ព័ន្ធថាមានក្រុមហ៊ុនចិនវ៉ៃដីព្រៃខាងលើនេះ លោកមិនបានដឹងនោះទេ សូមឱ្យខាងព័ត៌មានធ្វើការតាមវិជ្ជាជីវៈទៅ។ទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋស្នើសុំឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សុំដាក់កម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យនិងទប់ស្កាត់ ចំពោះករណីខាងលើនេះផង៕


អង្គភាពផ្សារព័ត៌មាន PCN TV ONLINE រងចាំការស្រាយបំភ្លឺ គ្រប់ភាគីដែលពាក់ព័ន្ធ តាមរបបសារព័ត៌មាន។បើមានអ្វីប្លែកនិងថ្មី ម្ដាយសារព័ត៌មាន PCN TV ONLINE និងផ្សាយជូនបន្តទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ