(កំពង់ធំ)៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់របាយការណ៍ប្រចាំខែ និងត្រៀមរៀបចំផែនការមួយចំនួន ក្នុងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣នេះ រួមមាន៖*ទី១៖ ពិធីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត *ទី២៖ ពិធីសម្ពោធកាត់ខ្សែបូស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត*ទី៣៖ ពិធីរៀបចំសង្ក្រានកំពង់ធំ នៅក្រុងស្ទឹងសែន *ទី៤៖ ពិធីទទួលភ្លើងគុកកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឆ្លងកាត់ខេត្តកំពង់ធំ *ទី៥៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលទាមទារឲ្យគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជា គណៈឯកភាពក្រុងស្រុក មន្ទីរវិស័យនានា និងមន្ត្រីរាជការទាំងអស់ ចូលរួមសកម្មបន្ថែមទៀត ដើម្បីរៀបចំកិច្ចការ ការងារខាងលើនេះហើយបានល្អបន្តទៀត ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុក មន្ទីរវិស័យនានា ដែលបានយកចិត្តទុកដាក់ចាត់ចែងការងារ ក្នុងការរៀបចំពិធី បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ និងការចាត់ចែងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ធ្វើឱ្យដំណើរការរៀបចំបុណ្យទន្លេនេះទទួលបានភាពជោគជ័យ និងមានអ្នកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ