ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅសាលប្រជុំធំវិមាន៧មករា នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន១,៥៤០នាក់។ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការផ្ដាំផ្ញើនូវក្ដីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្ដេចប្រធាន សម្តេចប្រធានកិត្តិយស ព្រមទាំងសម្ដេច និងអនុប្រធានគណបក្ស ជូនចំពោះសកម្មជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏ដូចជាការថ្លែងអំណរចំពោះការចូលរួមយ៉ាងសកម្មក្នុងការងារគណបក្សកន្លងមក។ឯកឧត្តមបន្តថា សកម្មជនគណបក្ស គឺជាភ្នាក់ងារដ៏សំខាន់ក្នុងការបង្ហាញពីសមិទ្ធផលធំៗ ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងកសាងជំនឿទុកចិត្តបន្ថែមពីសំណាក់ប្រជាពលរដ្ឋឱ្យមកគាំទ្រគណបក្សកាន់តែច្រើនឡើង។ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចអំពីតួនាទីចំពោះមុខរបស់សកម្មជនគណបក្សក្នុងការបន្តគៀរគរការគាំទ្រគណបក្ស បង្ហាញពីគម្រូល្អ ក្នុងនាមជាមន្រ្តីគណបក្ស ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដើម្បីទទួលបានសមានចិត្តពីប្រជាពលរដ្ឋទូទៅដែលជាកត្តាកំណត់ជ័យជំនះជូនគណបក្សនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ