ខេត្តតាកែវ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុកបន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ។ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីរីករាយ ដែលបានឃើញក្រុមហ៊ុនម៉េកូ អ៊ីនថេលីជេន សម្រេចវិនិយោគនៅកម្ពុជា និងសាទរចំពោះការដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដែលនេះគឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជាក្រោមការដឹកនាំ និងចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។ឯកឧត្តមបណ្ឌិតបានថ្លែងថា៖«ខ្ញុំនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧបភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាពផលិតនៅក្នុងប្រទេសទេនៅពេលនោះ»។ឯកឧត្តមបន្តថា៖ «បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាពក្នុងការផលិតនិងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត។ល។ នេះជាមោទនភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព»៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ