ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរិះគន់អ្នកថតរឿងអប់រំមួយចំនួនលើ Tik Tok ដែលសម្តែង និងប្រើពាក្យសំដីឆ្គងខ្លាំង មិនត្រូវទិដ្ឋភាពសង្គមជាក់ស្ដែង។ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្ដេចថា៖ «ពួកក្មួយចង់អប់រំមនុស្ស តែពាក្យពេជន៍ឆ្គងខ្ពស់»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីម្សិលមិញសម្ដេចបានឃើញវីដេអូខ្លីរបស់អ្នកថតរឿងអប់រំមួយនៅបណ្ដាញសង្គម Tik Tok ដែលមើលទៅហាក់បីដូចបង្អាប់សង្គមខ្មែរវិញ។ ក្រៅពីនេះសម្ដេចតេជោ បានសង្កេតពីការប្រើប្រាស់ពាក្យសម្ដីក្នុងរឿងមួយចំនួនដែលថារឿងអប់រំទាំងនោះប្រើពាក្យមិនសមរម្យ លើសលស់ច្រើនថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីឃ្លីបវីដេអូមួយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម TIK TOK ពាក់ព័ន្ធគូស្នេហ៍ប្រកាន់វណ្ណៈមួយគូ ដោយសម្តេចបញ្ជាក់ថា ស្ថានភាពជាក់ស្តែង នៃសង្គមកម្ពុជាមិនដូច្នោះពេកទេ ហើយសម្តេចក៏បានអំពាវនាវ កុំឱ្យមានសម្តែងលើសហូសហេតុពីភាពពិតសង្គមជាក់ស្តែងពេក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ