ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រកាសតែងតាំងលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ, លោក ងួន រតនៈ ជំរុញឲ្យប្រធានថ្មី ពង្រឹងប្រសិទ្ធភាពការដឹកនាំ ចាត់ចែង ការទទួលខុសត្រូវ និងការពង្រឹងការកសាងមូលដ្ឋាន
Fri,06 January 2023 (Time 06:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 204នាក់)

(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជំរុញឲ្យលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំ ចាត់ចែង ការទទួលខុសត្រូវ និងការពង្រឹងការកសាងគណបក្សនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

ការអំពាវនាវនេះ លើកឡើងនៅក្នុងពិធីប្រការលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោក ងួន រតនៈ បានលើកឡើងថា «ដើម្បីឲ្យស្រប និងតួនាទីភារកិច្ចរដ្ឋ និងបក្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានតែងតាំងលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សស្រុកកំពង់ស្វាយ ដើម្បីពង្រឹង ប្រសិទ្ធភាពក្នុងការដឹកនាំ ចាត់ចែង ការទទួលខុសត្រូវនិងការពង្រឹងការកសាងគណបក្សនៅក្នុងមូលដ្ឋាន ដើម្បីឲ្យស្របទៅនិងភូមិសាស្ត្រការងាររដ្ឋបាលក៏ដូចជាការងារបក្សនៅទីនេះ»។

នាឱកាសនេះ ប្រធានគណបក្សខេត្ត ក៏បានសំណូមពរដល់ប្រធានក្រុមការងារ ក៏ដូចជាអស់លោកលោកស្រីថ្នាក់ដឹកនាំក្រុមការងារ តាមឃុំសង្កាត់ក្នុងគណបក្សគ្រប់មូលដ្ឋានទាំងអស់ បន្តគាំទ្រលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណៈកម្មាធិការគណបក្ស ស្រុកកំពង់ស្វាយបន្តទៀត ដើម្បីសាមគ្គីរួមគ្នាអនុវត្តសេចក្តីសម្រេចក៏ដូចជាផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខនេះ ទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ