ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហោះរូបថត ជុំក្រុមគ្រួសារមួយសន្លឹក អមជាមួយសារបង្កប់ទៅដោយអត្ថន័យថា «ស្រែធំប្រើពូជច្រើនទទួលផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច» ។តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្រែធំប្រើពូជច្រើនទទួល ផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច នេះជាក្រឹត្យក្រមធម្មជាតិ មិនថាក្នុងគ្រួសារ ឬក្នុងក្រុមនយោបាយ នោះឡើយ។ ចាប់ផ្តើមពីមនុស្ស ២នាក់ កើនដល់៣២នាក់ នៃគ្រួសារមួយនេះ ។ សង្ឃឹមថា សំដីខ្ញុំនិយាយនេះ បងប្អូននឹងយល់» ។គួរបញ្ជាក់ថា ការបង្ហោះរូបថតជុំជាមួយគ្រួសារនេះដែរ ក៏ស្របពេលដែលថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ រវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (៥ មករា ១៩៧៦-៥ មករា ២០២៣) ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ