ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តព្រះសីហនុទទួលបានទេសចរជាង២០ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន៣ថ្ងៃ
Wed,25 January 2023 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ខេត្តព្រះសីហនុ​៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ថា នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន។

លោក តាំង សុចិត្រគ្រឹស្នា បានឱ្យដឹងថា «នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ២២-២៤ ខែមករា នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង២០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ៣ពាន់នាក់ដែរ ហើយនៅមានបន្តក្នុងថ្ងៃទី៤នេះទៀត»។ លោកបានកត់សម្គាល់ថា ថ្ងៃដែលមានភ្ញៀវទេសចរច្រើន គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយភាគច្រើនគឺទៅលេងកម្សាន្តនៅតាមឆ្នេរ ប៉ុន្តែ៧០ទៅ៨០ភាគរយ គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះភ្ញៀវមកលេងវិលទៅវិញល្ងាចបាន។

លោកប្រធានមន្ទីរបានបន្តថា ទោះបីសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងក្រុងព្រះសីហនុមិនសូវត្រូវប៉ាន់ក៏ពិតមែន ប៉ុន្តែសេវាកម្មម្ហូបអាហារគឺលក់ដាច់យ៉ាងច្រើន ទាំងភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមឆ្នេរតូចតាចក៏លក់ដាច់ច្រើនណាស់ដែរ។

លោកបន្តថា អ្វីដែលជាបញ្ហាចោទ គឺបញ្ហាសំរាមដែលមានការកើនឡើងនៅតាមឆ្នេរ ខណៈភ្ញៀវមួយចំនួនមិនទាន់ចូលរួមឱ្យបានល្អ។ លោកប្រធានមន្ទីរថ្លែងថា «សំរាមវាមានច្រើននៅតាមឆ្នេរ ភ្ញៀវទេសចរខ្លះគាត់មានម្ហូប បាយ កន្ទេល តង់របស់គាត់មកស្រេច អ៉ីចឹងគាត់ក្រាលញ៉ាំ អ្នកខ្លះញ៉ាំហើយអត់ប្រមូលទុកដាក់ទេ ដល់អ៉ីចឹងវាកើតបញ្ហាសំរាមច្រើន»។ លោកថា ចំពោះបញ្ហាសំរាម និងបរិស្ថាននេះ ក្រុមការងារមន្ទីរក៏មមាញឹកក្នុងការប្រមូលរៀងរាល់ថ្ងៃផងដែរ។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ថា​ ក្នុងរយៈពេល៣ថ្ងៃនៃឱកាសនេះដែរ ក៏មានជើងហោះហើរចុះចតនៅអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ក្នុង១ថ្ងៃ១ជើងផងដែរ ពោល៣ថ្ងៃគឺមាន៣ជើង ក្នុងនោះក៏បាននាំអ្នកដំណើរសរុបជាង១០០នាក់មកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ