ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការពារជាតិថ្កោលទោសចំពោះលោក ឡុង សុគន្ធារៈដែលក្លែងបន្លំឯកសណ្ឋានយោធា និងជេរប្រមាថឯកឧត្តម ហ៊ុន ម៉ាណែត
Tue,24 January 2023 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះលោក ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរដល់ឯកឧត្តម ហ៊ុន ម៉ាណែត សម្តេចតេជោ និងថ្នាក់ដឹកនំាដទៃទៀត។

អ្នកនាំពាក្យបានចេញមកថ្កោលទោសឯកឧត្តម ហ៊ុន ម៉ាណែត គឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានី ប្អូនប្រុសឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើឱ្យអាជ្ញាធរមានចាត់វិធានការច្បាប់លើបុគ្គលរូបនោះដែលហ៊ានប្រមាថដល់បងប្រុសបង្កើតខ្លួន ដែលសំដីដ៏ព្រហើនរបស់លោក ឡុង សុគន្ធារៈមកលើបងប្រុសខ្លួននេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនោះទេ តែក៏ប៉ះពាល់ដល់កិត្តិយសនៃស្ថាប័នជាតិផងដែរ។

អ្នកនាំពាក្យបានអះអាងថា បុគ្គលឈ្មោះ ឡុង សុគន្ធារៈរូបនោះ បានក្លែងបន្លំពាក់ឯកសណ្ឋានយោធាដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។

អ្នកនាំពាក្យក្រសួងការពារជាតិអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖«សូមប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ»។

វីដេអូរបស់លោក ឡុង សុគន្ធារៈ ត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមដោយលោកបាននិយាយប្រមាទធ្ងន់ធ្ងរដល់ ឯកឧត្តម ហ៊ុន ម៉ាណែត ដោយចោទថា កូនប្រុសច្បង សម្តេចតេជោ បានឡើងកាន់តំណែងដូចសព្វថ្ងៃគឺដោយសារមានការបើកផ្លូវពីឪពុក។ ក្នុងន័យនេះបុគ្គលរូបនោះចង់សំដៅថា ឯកឧត្តម ហ៊ុន ម៉ាណែត ពុំមានសមត្ថភាពក្នុងការទទួលបានតំណែងដោយខ្លួនឯង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ