ភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ0២០២៣ នៅស្ថានទូតចិន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូរបស់អាជ្ញាធរមីន អបអរសាទរ និងជូនពរដល់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន និងមន្រ្តីស្ថានទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីន ទាំងថវិកា សម្ភារ និងការកសាងសមត្ថភាព។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកជំនួយរបស់មិត្តចិន គឺជាផ្នែកមួយដ៏មានសារសំខាន់ក្នុងដំណើរការឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអាជ្ញាធរមីន ដែលបានអញ្ជើញមកកាន់ស្ថានទូតចិនដើម្បីចូលរួមអបអរទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រចំពោះទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ