ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរាជទូតថ្មីរបស់ប្រទេសថៃ លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) បានព្រមព្រៀងគ្នានឹងបញ្ជូនឱ្យផ្នែកពាក់ព័ន្ធសិក្សាពីវិធីសាស្ត្រ និងរបៀបបញ្ជូនអ្នកទោសរវាងប្រទេសទាំងពីរដោយយោងទៅលើការស្ម័គ្រចិត្ត ពុំចាំបាច់ធ្វើបត្យាប័ននោះទេ។រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ស្រី ថាមរុង្ក បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបនោះថា៖ «សម្ដេចលោកបានឯកភាពផងដែរ និងបានឱ្យក្រសួងយុត្ដិធម៌ពិនិត្យពិចារណាលើកការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រឡប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ។ គឺថា ផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្ត»។ក្នុងឱកាសអនុញ្ញាតឲ្យលោក ឆឺតគៀតអាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០មករានេះដែរ សម្តេចតេជោ និងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការជំរុញឲ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី និងត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញជាពិសេសដោយចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀតក៏ត្រូវជំរុញបើកដោយពុំរង់ចាំកាលកំណត់នោះទេ។សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្ស និងអស់គុណដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់អាហារូបករណ៍និងការហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលកំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ