ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បាត់ដំបង ផ្តាំផ្ញើដល់មន្ត្រីសាខាពន្ធដារទាំង៦ខេត្ត និងមន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង ត្រូវបម្រើ​សេវាជូនពលរដ្ឋឱ្យល្អប្រសើតាមជំនាញ
Thu,19 January 2023 (Time 05:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 235នាក់)

(បាត់ដំបង)៖ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង លោក នួន សាន បានផ្ដាំផ្ញើដល់មន្ត្រីសាខាពន្ធដារទាំង៦ខេត្ត និងមន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង ដែលទទួលបានវិញ្ញាបនបត្រ​​​បញ្ជាក់​នីតិ​សម្បទា​ជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកវិជ្ជាជីវៈរបស់ខ្លួនទៅបម្រើ​សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើទៅតាមជំនាញ និងការណែនាំរបស់ថ្នាក់លើប្រគល់​ជូន។

គួរជម្រាបថា សាលាឧទ្ធរណ៍បាត់ដំបង និង​មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ​​​បញ្ជាក់​នីតិ​សម្បទា​ជាមន្ត្រីនគរបាលយុត្តិធម៌ជូនមន្ត្រីសាខាពន្ធដារទាំង៦ខេត្ត និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​សាលាឧទ្ធរណ៍​បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង សរុបចំនួន៨១រូប ក្រោម​អធិប​តី​ភាពលោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង​ និងលោក នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។

លោក នួន សាន បានផ្តាំផ្ញើដល់លោកលោកស្រីដែលបានទទួលវិញ្ញាបនបត្របញ្ជាក់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ពីសាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងនាពេលនេះ យកទៅប្រើប្រាស់ទៅតាមវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងបម្រើ​សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើទៅតាមជំនាញ និងការណែនាំរបស់ថ្នាក់លើប្រគល់​ជូន៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ