ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីព័ត៌មាន ណែនាំឲ្យគ្រប់ប្រពន្ធ័ផ្សាយ ត្រូវបន្តផ្សាយបានច្រើនពីចំណុចសំខាន់ៗទាំង៨ របស់សម្តេចតេជោ ជាពិសេសទិសស្លោក «អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដ៏ទៃ»
Mon,16 January 2023 (Time 05:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 191នាក់)

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានកោតសរសេរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ដើម្បីសម្រេចបានលទ្ធផលការងារយ៉ាងល្អ ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយទទួលបានការលើកសរសេរពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន សម្រាប់លទ្ធផលការងារជោគជ័យរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន។

ជាមួយនេះដែរ លោករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះដំណើរការរៀបចំកម្មវិធី ជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៤ ខែមករា នាមជ្ឍមណ្ឌលកោះពេជ្រ ប្រព្រឹត្តទៅបានយ៉ាងល្អ ទោះបីមានការរអាក់រអួលខ្លះក្តី តែជាបទពិសោធន៍ដែលត្រូវកត់ត្រាទុក ដើម្បីថ្ងៃក្រោយចៀសចំណុចខ្វះចន្លោះនៃកិច្ចការងារនៅពេលឱកាសក្រោយៗទៀត។

តាមការបញ្ជាក់របស់លោក មាស សុភណ្ឌ័ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកពីចំណុចសំខាន់ៗនៃកិច្ចប្រជុំ គឺបានដាក់ចេញនូវទិសដៅសម្រាប់កំណែទម្រង់ចំណុចសំខាន់ នៃប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បានកាន់តែច្រើនទូលំទូលាយ បានទៅដល់ប្រជាពលរដ្ឋទាន់ពេលវេលា។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានឲ្យគ្រប់ប្រពន្ធ័ផ្សាយរបស់ជាតិ ត្រូវបន្តផ្សាយបានច្រើនពីចំណុចសំខាន់ៗទាំង៨ ដែលប្រមុខរាជរដ្ឋាភិបាលបានលើកឡើងកាលពីថ្ងៃទី១៤ ខែមករា ក្នុងនោះទិសស្លោក «អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដ៏ទៃ»។ សម្តេចតេជោ បានសម្រេចលើកលែងការបង់ពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ ជាបន្ទុករបស់រដ្ឋ និងកាត់បន្ថយសេវាសោតទស្សន៍ ៥០% ថែមទៀតផងដែរ។

កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានដែលបានប្រព្រឹត្តទៅដោយបានធ្វើការពិនិត្យពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅ វិញទៅមក ដើម្បីជំរុញឲ្យការអនុវត្តន៍រាល់ផែនការ និងភារកិច្ចការងារកាន់តែមាន ប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរបន្ថែមទៅមុខទៀត។

កិច្ចប្រជុំកក៏បានធ្វើការពិនិត្យការងារដែលបានអនុវត្តនាពេលកន្លងមក និងដាក់ចេញផែនការ កិច្ចការងារព័ត៌មានសម្រាប់ព្រឹត្តការណ៍អន្តរជាតិ សំខាន់ៗ ដែលកម្ពុជា ធ្វើជាម្ចាស់រៀបចំ ពិសេសព្រឹត្តការណ៍នៃការប្រកួតកីឡាសុីហ្គេម ដែលកម្ពុជាកំពុងតៀមរៀបចំ។

កិច្ចប្រជុំនាឱកាសនេះដែរ ថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន រួមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ អនុគណ:កម្មការ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារ សំខាន់ៗមួយចំនួន ដែលមន្រ្តី និងថ្នាក់ដឹកនាំ គ្រប់ផ្នែកគ្រប់ជំនាញ សម្រេចបំពេញនិងអនុវត្តន៍បានក្នុង១សប្តាហ៍ពេលកន្លងនេះ ដោយបានធ្វើឲ្យរាល់កិច្ចការងារបានដំណើរដោយរលូន។

ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗ ក៏បានលើកពីផែនការសកម្មភាពការងារដែល ត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតអោយបានកាន់តែល្អប្រសើរ។

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាបណ្តាគណៈកម្មការទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវបន្តអនុវត្តន៍ផែនការសកម្មភាពការងារ ហើយអ្វីដែលសំខាន់ គឺត្រូវបន្តស្មារតីសាមគ្គី កិច្ចសហការគ្នាឲ្យបានតែរឹងមាំ ដើម្បីបំពេញកិច្ចការងារដោយរលូន និងជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ