ខេត្តបាត់ដំបង ៖ ខេត្តបាត់ដំបង មានវិសាលភាពទឹកដីធំទូលាយ មានប្រជាជនច្រើន និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ជាក់ស្តែងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ១ ជាខេត្តមានភ្ញៀវទេសចរ មកលេងកម្សាន្តច្រើនជាងគេ។បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ចំនួន ១១១ ទីតាំង ក្នុងនោះមានតំបន់ទេសចរណ៍ធម្មជាតិច្រើន ក្នុងស្រុកបាណន់ រតនមណ្ឌល ស្រុកសំឡូត ស្រុកភ្នំព្រឹកជាដើម និងមានរមណីយដ្ឋានកែច្នៃដូចជា ៖ ឡូរីជើងភ្នំបាណន់ សួនទឹកសុភមង្គល វាលស្រែឯកភ្នំ កោះចាក់សោបេះដូងគម្រោងឡេងណាវ៉ាត្រា។ល។បាត់ដំបង មានទីក្រុងបុរាណ ដែលមានសំណង់អភិរក្សក្នុងទីក្រុង (ជាង៨០០ ខ្នង) និងជាគោលដៅទេសចរណ៍សាសនាដ៏សំខាន់តាំងពីសម័យលោកម្ចាស់ម្លេះ ។ បន្ថែមពីនេះ សេវាកម្មទេសចរណ៍នានាមានស្តង់ដាត្រឹមត្រូវ និងតម្លៃសមរម្យ ព្រមទាំងមានអាហារឆ្ងាញ់ៗជាច្រើន។ កត្តាទាំងនេះហើយ គឺជាចលករក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តបាត់ដំបងពីមួយឆ្នាំទៅមួយឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ