ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តឧណ្ណាលោម
Thu,22 September 2022 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពី ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការពារជាតិ ជាច្រើនរូប។

ក្នុងពិធីកាន់បិណ្ឌទី១១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ បាននាំយកនូវបច្ច័យ និង ទេយ្យទានមួយចំនួន វេរប្រគេនព្រះសង្ឃ និងបានធ្វើពិធីរាប់បាត្រទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លាជូនដល់បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ។

ស្ថិតក្នុងឱកាសនៃពិធីបុណ្យនេះ និងពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ្រឹស្តសករាជ ២០២២ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ សូមបួងសួងបារមីទេវតា និងវត្ថុស័ក្តិសិទ្ធក្នុងលោកទាំងអស់ សូមជួយបីបាច់តាមថែរក្សា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាជនខ្មែរទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរបួនប្រការ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាត

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ