ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្លាំងនគរបាលស្រុកភ្នំស្រុក ចុះជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងច្រកដីដាក់ការ៉ុងធ្វើទំនប់បិតទឹកកំណាត់ផ្លូវកំពុងទឹកជន់លិចខ្លាំង
Thu,22 September 2022 (Time 04:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

បន្ទាយមានជ័យ: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងនគរបាលជាច្រើននាក់ ដឹកនាំដោយលោកលោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក់ អធិការ​នគរបាល​ស្រុកភ្នំស្រុក សហការជាមួយ សហការជាក្រុមមន្ត្រីមកពី មន្ទីរ​សាធារណៈការណ៍និងដឹកជញ្ជូនខេត្ត រួមជាមួយអាជ្ញាធរចុះកាយប្រឡាយរំដោះទឹកជំនន់ នៅចំណុចខាងលិចសាលាបឋមសិក្សាជ័យឧត្តម និងជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវកៅស៊ូ (268A​ភ្នំស្រុក ព្រៃមាន់)​ដែលកំពុងរងការលិចលង់ដោយសារទឹកជំនន់។

កម្លាំងនគរបាលមួយចំនួនដឹកនាំដោយ លោកវរសេនីយ៍ទោ តក់ សួគ៌ អធិការ​រងស្រុកភ្នំស្រុក ដឹកនាំកម្លាំងអធិការដ្ឋាន និងប៉ុស្ត៍​រដ្ឋបាលភ្នំដី ចំនួន៩នាក់ ស្រី៣នាក់ ចូលរួម​ច្រកដីដាក់ការ៉ុងបិតទំនប់ទឹកផ្លូវចូល ភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក។​

ទន្ទឹមគ្នានោះ កម្លាំងនគរបាលមួយចំនួនបន្តយាមល្បាត និងទ្រោលសភាពការណ៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន និងត្រៀមកម្លាំង សម្ភារះ មធ្យោបាយ រួចជាស្រេច ត្រៀមចាំអន្តរាគមន៍ ក្នុងករណីមានហេតុការអាសន្នកើតឡើងជាយថាហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ