ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១
Thu,22 September 2022 (Time 03:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១។

ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា រួមជាមួយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ និងចៅសង្កាត់ និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៉ីវិល។

បើតាមរបាយការណ៍របស់លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួល និងបានធ្វើការបូកសរុបលើទម្រង់ពិន្ទុសូចនាករដែលបានបំពេញដោយរដ្ឋបាលសាមីនីមួយៗ ពិនិត្យឃើញថា រដ្ឋបាលឃុំ សង្កាត់ចំនួន៤១៧ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៦១ និងរដ្ឋបាលរាជធានី ខេត្តចំនួន៧ បានចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់យកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តថា ផ្អែកតាមលទ្ធផលនៃការបូកសរុបពិន្ទុ និងផ្អែកលើការជ្រើសរើសដោយវិធីសាស្ត្រចៃដន្យរដ្ឋបាលឃុំ សង្កាត់ចំនួន១៤៧ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៣៦ រដ្ឋបាលរាជធានី ខេត្តទាំង៧ ត្រូវបានកំណត់ជ្រើសរើសសម្រាប់ធ្វើសុពលភាពទិន្នន័យពិន្ទុសូចនាករក្នុងចំណោមរដ្ឋបាលដែលបានចូលរួមប្រកួតកម្មវិធីដកបទពានរង្វាន់។ តាមរយៈការបំពេញទម្រង់ពិន្ទុសូចនាកររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើសុពលភាពទិន្នន័យពិន្ទុសូចនាករ សេវាសង្គម និងការបូកសរុបពិន្ទុសូចនាករខាងលើបានបង្ហាញថា ចំណាត់ថ្នាក់ពានរង្វាន់ផ្កាយ សេវាសង្គមរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ទទួលបានលទ្ធផលបទ ដូចខាងក្រោម៖

*រដ្ឋបាលឃុំ សង្កាត់៖ ចំណាត់ថ្នាក់ផ្កាយបីមានចំនួន២ ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន១២៦ចំណាត់ថ្នាក់ផ្កាយមួយមានចំនួន២៣៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន៥៦ សរុប៤១៧រដ្ឋបាលឃុំ សង្កាត់

*រដ្ឋបាលក្រុង ស្រុក ខណ្ឌ៖ ចំណាត់ថ្នាក់ផ្កាយបីពុំមាន ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន២១ ចំណាត់ថ្នាក់ផ្កាយមួយមានចំនួន៣៦ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន៤ សរុប៦១រដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុប៦១រដ្ឋបាលក្រុង ស្រុក ខណ្ឌ

*រដ្ឋបាលរាជធានី ខេត្ត៖ ចំណាត់ថ្នាក់ផ្កាយបីពុំមាន ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន៣ ចំណាត់ថ្នាក់ផ្កាយមួយចំនួន៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន១ សរុប៧រដ្ឋបាលរាជធានី ខេត្ត។

លទ្ធផលចំណាត់ថ្នាក់ពានរង្វាន់ផ្កាយខាងលើនេះ បានបង្ហាញថាមានតែរដ្ឋបាលឃុំ០២ប៉ុណ្ណោះ ទទួលបានចំណាត់ថ្នាក់ផ្កាយបី រីឯរដ្ឋបាលថ្នាក់ផ្សេងទៀតរួមមានរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ពុំទទួលបានពិន្ទុក្នុងកម្រិតសម្រាប់ចំណាត់ថ្នាក់ផ្កាយបីសេវាសង្គមដែលធ្វើឱ្យមានការលំបាកក្នុងការបន្តកំណត់រក និងផ្តល់ពានរង្វាន់ជើងឯកសេវាសង្គមនៅរដ្ឋបាលគ្រប់ថ្នាក់។

រដ្ឋបាលរាជធានី ខេត្តដែលទទួលបានចំណាត់ថ្នាក់ផ្កាយមានចំនួនសរុប៧ ក្នុងនោះចំណាត់ថ្នាក់ផ្កាយបីមានចំនួន៣ ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន២ ចំណាត់ថ្នាក់ផ្កាយមួយមានចំនួន១ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន១។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ចំណាត់ថ្នាក់ជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម មានដូចខាងក្រោម៖

ទី១៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលរាជធានី ខេត្ត
*រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១
*រដ្ឋបាលខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ២

ទី២៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង ស្រុក ខណ្ឌ
*រដ្ឋបាលក្រុងតាខ្មៅនៃខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១
*រដ្ឋបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ២
*រដ្ឋបាលខណ្ឌកំបូល ទទួលបានចំណាត់ថ្នាក់លេខ៣

ទី៣៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលឃុំ សង្កាត់
*សង្កាត់បឹងកេងកងទី១ នៃខណ្ឌបឹងកេងកង ទទួលបានចំណាត់ថ្នាក់លេខ១
*រដ្ឋបាលឃុំបាគង នៃស្រុកបាគង ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២
*រដ្ឋបាលឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ៣
*រដ្ឋបាលសង្កាត់បឹងកេងកងទី២ នៃខណ្ឌបឹងកេងកង ទទួលបានចំណាត់ថ្នាក់លេខ៤
*រដ្ឋបាលសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ទទួលបានចំណាត់ថ្នាក់លេខ៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន-អនុប្រធានតុលាការ និងចៅក្រមសរុប៤៨រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ២៧រូប ()

ព័ត៌មានគួរចាប់អារម្មណ៍

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលចំនួនពីរទៀត មុនឈានដល់ការបិទបញ្ចប់នៅព្រឹកថ្ងៃនេះ ()

វីដែអូ