ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាននៅក្នុងខែតុលាខាងមុខ
Wed,21 September 2022 (Time 04:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន បានពិភាក្សាគ្នានិងសម្រេចលើសកម្មភាពសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ានបរិស្ថានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹង ប្រព្រឹត្ត ទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាព ការងារនៃការរៀបចំព្រឹត្តិការណ៍ពិសេសនេះ បាន ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ សមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូប។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនៃវិស័យបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសអាស៊ានទាំង១០ និងអញ្ជើញមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងសហភាពអឺរ៉ុប ដែលនឹងពិភាក្សាលើផែនការសកម្មភាពនានា ដែលគិតគូរដល់វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មុនមានកិច្ចប្រជុំបន្តបន្ទាប់ រួមមាន កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន នៃសមាជិកទាំង១០ប្រទេស អាស៊ានបូក៣ អាស៊ានបូកចិន អាស៊ានបូកកូរ៉េខាងត្បូង អាស៊ានបូកជប៉ុន អាស៊ានបូកអាមេរិក និងបូកសហភាពអឺរ៉ុបជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ