ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សាយ សំអាល់ ៖ ក្នុងនាមជាមន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ចបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា ឲ្យកាន់តែរុងរឿងរីកចម្រើនស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ
Wed,21 September 2022 (Time 11:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ខេត្តស្ទឹងត្រែង ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា «ក្នុងនាមយើងជា មន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ច ចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ ដើម្បីបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា ឲ្យកាន់តែរុងរឿងរីកចម្រើនស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ» ។

នេះជាការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅកាន់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៅក្នុងពិធីបាឋកថា «ស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា» កាលពីរសៀលថ្ងៃទី២០កញ្ញាម្សិលម៉ិញ នៅឯរដ្ឋបាលខេត្ត គ្រាឯកឧត្តមអញ្ជើញជាអធិបតី ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពី «ដំណើររបស់កម្ពុជា» និង «សច្ចៈធម៌ប្រវត្តិសាស្រ្តកម្ពុជា» ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីដឹកនាំ និងសេចក្តីសម្រេចនានា ក្នុងនាមយើងជាមន្រ្តីរាជការស៊ីវិល និងជាប្រជាជនមួយរូបកំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំរកបានដោយកម្រ និងការពារយ៉ាងមុតមាំ ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា លំនឹងសេដ្ឋកិច្ចមូលដ្ឋាន ជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការគ្រប់គ្រងការងារបរិស្ថាន. ដូចនេះ ក្រសួងត្រូវថ្លឹងថ្លែងធ្វើយ៉ាងណា រក្សាលំនឹងព្រៃឈើផង និងការគិតគូរលើកកម្ពស់ជីវភាពមន្រ្តី និងប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង ។

ឯកឧត្តមបានចែករំលែកចំណេះដឹងទាក់ទងនឹងតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានជំនាញទាំង៥ ក្នុងការផ្ទេរភារកិច្ចគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងទីលានចាក់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ការលើកកម្ពស់ជីវភាព និង សុខមាលភាពមន្រ្តីក្រសួងបរិស្ថាន និងប្រជាសហគមន៍ ការអនុវត្តគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាព ផ្តោតលើវិស័យបរិស្ថាន យុទ្ធសាស្រ្តផ្សព្វផ្សាយអេកូទេសចរណ៍តំបន់ការពារធម្មជាតិតាមរយៈ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និងបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺការដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្របមាននិរន្តរភាពនិងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ