ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាការចាំបាច់ ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាជន
Sat,06 August 2022 (Time 02:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីវិស័យធនាគារ និងហិរញ្ញវត្ថុជូនប្រជាជន ក្នុងការសម្រេចចិត្តជ្រើសរើស រកសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ។

លោករដ្ឋមន្ត្រីបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះដែរ កាលណាវិស័យធនាគារ និងហិរញ្ញវត្ថុរីកចម្រើន វិស័យសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ វាយតម្លៃខ្ពស់ចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលរៀបចំនូវវគ្គបណ្តុះបណ្តាលការយល់ដឹងពីវិស័យធនាគារ និងហិរញ្ញវត្ថុឡើង ហើយក៏មានការរៀបចំការប្រកួតប្រជែងពានរង្វាន់ ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ផងដែរ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសុំឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ សូមបន្តធ្វើយ៉ាងណាជំរុញអក្ខរកម្មធនាគារ ហិរញ្ញវត្ថុនេះចំពោះអ្នកសារព័ត៌មានឲ្យកាន់តែរីកចម្រើន ហើយចំពោះអ្នកសារព័ត៌មានយើងសំខាន់បំផុត មូលដ្ឋាននៃធនាគារ ហិរញ្ញវត្ថុ គឺទំនុកចិត្ត ត្រូវស្វែងរកប្រភពព័ត៌មាន ឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន ធ្វើឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសយើង»។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ខៀវ កាញារីទ្ធ អញ្ជើញចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មាន ដែលបានចូលរួមប្រឡងប្រជែងនិពន្ធអត្ថបទសារព័ត៌មាន ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ ក៏បានស្នើឲ្យសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវតែមានក្រុមអ្នកនាំពាក្យមួយ ដើម្បីងាយស្រួលពន្យល់ដល់ប្រជាពលរដ្ឋ អំពីប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រើអ្នកនាំពាក្យ គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ក៏ដូចជាជូនដំណឹងដល់ប្រជាពលរដ្ឋ និងពន្យល់អំពីប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជាបានឲ្យដឹងថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា វិស័យធនាគារបន្តរក្សាបានភាពធន់របស់ខ្លួន និងបានចូលរួមចំណែកគាំទ្រ ដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ ដែលឆ្លុះបញ្ចាំងតាមរយៈ៖

ទី១៖ កំណើនប្រាក់បញ្ញើអតិថិជន (Deposit) នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានប្រមាណជាង ៤២ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៦% គិតត្រឹមត្រឹមឆមាសទី១ ឆ្នាំ២០២២ ដែលមានចំនួនគណនីប្រាក់បញ្ញើអតិថិជនចំនួន ១៣.២លានគណនី។

ទី២៖ ឥណទានអតិថិជនបានកើនឡើងជាង ២៣% ដល់ ៥១.៥ប៊ីលានដុល្លារអាម៉េរិក ដែលមានគណនីឥណទានអតិថិជន កើនដល់៣.៥លានគណនី។

យោងតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ប្រជាជនពេញវ័យនៅកម្ពុជា ប្រមាណ៖៥៩% ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ក្នុងនោះ ១៧% ពីគ្រឹះស្ថានធនាគារ និង ៤២% ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត, ១២% ទទួលបានសេវាហិរញ្ញវត្ថុក្រៅផ្លូវការ និង ២៩% មិនបានប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងផ្លូវការ និងក្រៅផ្លូវការ ប៉ុន្តែបើប្រៀបធៀបនឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានភាពប្រសើរឡើងច្រើន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីរាជការតាមក្រុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការសាបព្រោះរបស់ ខឹម វាសនា រហូតកាត់កាលបងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែនហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង រំលឹកឲ្យកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ព្រំដែន ពង្រឹងការយកចិត្តទុកដាក់ និងរួមគ្នាបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ()

វីដែអូ